ប្រជុំពិភាក្សាស្តីពីការគ្រប់គ្រងចលនាសត្វក្នុងខេត្ត និងផែនការធ្វើយុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគ
ចេញ​ផ្សាយ ២៥ មេសា ២០២០
100

Qថ្ងៃសុក្រ ៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០

ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពីការគ្រប់គ្រងចលនាសត្វក្នុងខេត្ត និងផែនការធ្វើយុទ្ធនាការបាញ់ថ្នាំសម្លាប់មេរោគរៀងរាល់សប្តាហ៍តាមទីសត្តឃាតដ្ឋាន កន្លែងស្តុកទុកបក្សីរស់ កន្លែងពិឃាតបក្សីរស់ និងតាមកសិដ្ឋានចិញ្ចឹមសត្វ ក្នុងស្មារតីដើម្បីទប់ស្កាត់ជំងឺឆ្លងគ្រប់ប្រភេទ បូករួមជាមួយផែនការប្រជុំផ្សព្វផ្សាយជម្រុញអោយកសិករបង្កើនការចិញ្ចឹមសត្វអោយបានកាន់តែច្រើនដើម្បីធានាសន្តិសុខស្បៀង ស្របទៅតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីនេះរៀបចំឡើងនៅការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ក្រោមអធិបតីភាពលោក ថៃ លី ប្រធានការិយាល័យ។

មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ០១ រូប បានចុះបង្កាត់សិប្បនិម្មិតគោ ០២ក្បាល ជូនកសិករ ០២គ្រួសារ ទីតាំងស្ថិតនៅភូមិភ្លង ឃុំសំបួរ ស្រុកទ្រាំង និងភូមិប្រសាទ ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ។q

ចំនួនអ្នកចូលទស្សនា
Flag Counter