ចុះពិនិត្យទីតាំងសម្រាប់ដាំឈើអមសងខាងផ្លូវជាតិលេខ២ បន្តពីមន្ទីរអភិវឌ្ឍន៍ជនបទខាងជើងផ្លូវ មកវិមានឯករាជ្យ ត្រូវដាំដើមឈើចំនួន ១២៦ដើម
ចេញ​ផ្សាយ ២៥ មេសា ២០២០
115

ថ្ងៃសុក្រ ៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០

លោកនាយខណ្ឌរដ្ឋបាលព្រៃឈើតាកែវ បានដឹកនាំមន្ត្រីសហការជាមួយមន្ត្រីមន្ទីរសាធារណៈការ  និងដឹកជញ្ជូនខេត្ត រួមនឹងអជ្ញាធរក្រុងដូនកែវ  ចុះពិនិត្យទីតាំងសម្រាប់ដាំឈើអមសងខាងផ្លូវជាតិលេខ២ បន្តពីមន្ទីរអភិវឌ្ឍន៍ជនបទខាងជើងផ្លូវ  មកវិមានឯករាជ្យ ត្រូវដាំដើមឈើចំនួន ១២៦ដើម។ សរុបរួម ដើមឈើត្រូវដាំអមសងខាងផ្លូវនៅកំណាត់ផ្លូវជាតិលេខ២  ពីរង្វង់មូលអូរចំបក់ មកដល់វិមានឯករាជ្យមានចំនួន ៤២៤ដើម។ ពុំមានបទល្មើសព្រៃឈើក្នុងដែនសមត្ថកិច្ចទេ។

ចំនួនអ្នកចូលទស្សនា
Flag Counter