ប្រជុំពង្រឹងការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលើកផែនការអនុវត្តបន្ត
ចេញ​ផ្សាយ ២៥ មេសា ២០២០
57

ថ្ងៃព្រហស្បតិ៍ ២ កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរៀបចំប្រជុំពង្រឹងការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលើកផែនការអនុវត្តបន្ត ក្រោមអធិបតីភាព លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងមានការចូលរួមពីលោក  លោកស្រី អនុប្រធានមន្ទីរ លោកនាយខណ្ឌរដ្ឋបាលព្រៃឈើតាកែវ មន្រ្តីខណ្ឌរដ្ឋបាលជលផលខេតត្ត លោក លោកស្រីប្រធានការិយាល័យជំនាញក្រោមឱវាទមន្ទីរ និងលោក លោកស្រីប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក ក្រុង នៃរដ្ឋបាលស្រុក ក្រុងទាំង ១០ សរុបចំនួន ២៦នាក់ ស្រី ៦នាក់។ ក្នុងឱកាសនោះ លោកក៏បានធ្វើការអប់រំ ណែនាំអំពីវិធានការទប់ស្កាត់ និងបង្ការនូវការឆ្លងមេរោគកូវីដ ដោយត្រូវធ្វើការអនាម័យផ្ទាល់ខ្លួន ដោយត្រូវលាងដៃនឹងសាប៊ូ ឬអាល់កុលឱ្យបានញឹកញាប់ នឹងត្រូវពាក់ម៉ាស់ ឬប្រើប្រាស់កន្សែង ជាពិសេសនៅពេលមានជុំគ្នាច្រើន ត្រូវរក្សាគម្លាតពីគ្នាឱ្យបាន ១.៥ម៉ែត្រ ដើម្បីធានាបាននូវសុវត្ថិភាពទាំងអស់ នឹងការពារកុំអោយមានការឆ្លងរីករាលដាលនៃមេរោគកូវីដ១៩ នៅសហគមន៍ ។

 

ចំនួនអ្នកចូលទស្សនា
Flag Counter