ចុះពិនិត្យទីតាំងនិងវាស់វែងសម្រាប់ដាំដើមឈើ
ចេញ​ផ្សាយ ២៣ មេសា ២០២០
54

ថ្ងៃពុធ ១កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០

លោកនាយខណ្ឌរដ្ឋបាលព្រៃឈើតាកែវ និងមន្ត្រីសហការជាមួយមន្ត្រីមន្ទីរសាធារណការខេត្ត បន្តចុះពិនិត្យទីតាំងនិងវាស់វែងសម្រាប់ដាំដើមឈើ។

ទីតាំងដែលត្រូវដាំនៅអមសងខាង ផ្លូវជាតិ លេខ២ ចាប់ផ្តើមពីមន្ទីរអភិវឌ្ឍជនបទខេត្តខេត្ត

 ឆ្ពោះទៅកាន់  វិមានឯករាជ្យ ទីរួមខេត្ត ផ្នែកខាងត្បូងផ្លូវ មានចម្ងាយប្រមាណជា ១៨០០ម។ ដាំចេញពីចិញ្ចើមផ្លូវ ប្រមាណជា ៥,៥ម៉ែត្រ គម្លាត ១២ម៉ែត្រ ត្រូវដាំដើមក្ងោក ឬរំដួល មានចំនួន១២៦ដើម។ 

ចំនួនអ្នកចូលទស្សនា
Flag Counter