ប្រជុំស្តីពី ការចចារតំលៃស្រូវពូជ រវាងសហគមន៍ផលិតស្រូវពូជចំនួន០៣ និង ស្រូវចំណីចំនួន ០៥
ចេញ​ផ្សាយ ២៣ មេសា ២០២០
77

ថ្ងៃពុធ ១កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០

លោក ម៉េង សុធី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគម្រោងជំរុញផលិតកម្មស្បៀងថ្នាក់ខេត្ត (BFP) បានដឹកនាំកិច្ចប្រជុំស្តីពី ការចចារតំលៃស្រូវពូជ រវាងសហគមន៍ផលិតស្រូវពូជចំនួន០៣ និង ស្រូវចំណីចំនួន ០៥ ដោយមានការចូលរួមពីមន្រ្តីអនុវត្តគម្រោង ប្រធានសហគមន៍កសិកម្មទាំង០៨ សរុបចំនួន១៤នាក់ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ជាលទ្ធផល៖

+ស្រូវពូជនៅសល់ក្នុងឃ្លាំងសរុបចំនួន ៩០តោន ក្នុងនោះមាន៖

-អូរសារាយ នៅសល់ស្រូវពូជផ្ការំដួល ២០តោន

-ជើងគួនជោគជ័យ នៅសល់ពូជផ្ការំដួល ៤៨តោន

-សាមគ្គីត្រពាំងក្រឡាញ់ នៅសល់ពូជផ្ការំដួល ២២តោន

-សហគមន៍ផលិតស្រូវពូជសម្រេចលក់ស្រូវពូជជូនសហគមន៍ផលិតស្រូវចំណី ដែលអនុវត្តគម្រោងជំរុញផលិតកម្មស្បៀងក្នុងតំលៃ ២ ០០០៛/គីឡូក្រាម(ដឹកជូនដល់សហគមន៍)។

-សហគមន៍ផលិតស្រូវចំណី សុំពេលដើម្បីប្រជុំពិភាក្សាជាមួយសមាជិកសហគមន៍ អំពីតំលៃខាងលើសិន នឹងប្រគល់លទ្ធផលប្រជុំនៅមុនដំណាច់ ខែមេសានេះ។

-លោកប្រធានអង្គប្រជុំសំណូមពរសហគមន៍កសិកម្មផលិតស្រូវពូជ ត្រូវធ្វើដំណុះសាក ព្រមទាំងធ្វើរបាយការណ៍អោយបានច្បាស់អំពីគោលដៅដែលបានបញ្ចេញស្រូវពូជទាំងក្នុងខេត្ត និងក្រៅខេត្ត។

អាចទំនាក់ទំនងទិញពូជតាមរយះលេខទូរស័ព្ទដូចខាងក្រោម៖

 

-លោក ប៉ាត សាវឿន ប្រធានសហគមន៍ អូរសារាយ លេខទូរស័ព្ទ ០១០ ៧០៥ ៥៦៦

-លោក ខាន់ វិជ្ជា ប្រធានសហគមន៍ សាមគ្គីត្រពាំងក្រឡាញ់ លេខទូរស័ព្ទ ០៩២ ៩៧៧ ៩៨៤

-លោក ប៉ុល ប៉ាវ ប្រធានសហគមន៍ជើងគួនជោគជ័យ លេខទូរស័ព្ទ ០១២ ៦០១ ៤១៧

 

ចំនួនអ្នកចូលទស្សនា
Flag Counter