ចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រចំនួន ៦០ គ្រួសារនៅក្នុងស្រុកអង្គរបូរី
ចេញ​ផ្សាយ ២២ មេសា ២០២០
83

ថ្ងៃអង្គារ ១៤រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ បានអមដំណើរ ឯកឧត្តមអភិបាលខេត្តតាកែវ ចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រចំនួន ៦០ គ្រួសារនៅក្នុងស្រុកអង្គរបូរី។ ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានធ្វើការជម្រាបជូនបងប្អូនប្រជាពលរដ្ឋអំពីស្ថានការដែលកំពុងវិឌ្ឍន៍នៅក្នុងប្រទេស ដើម្បីបានដឹងជាព័ត៌មាន បន្ថែមពីនេះឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការអប់រំ ណែនាំដល់ពលរដ្ឋ អំពីវិធានការទប់ស្កាត់ និងបង្ការនូវការឆ្លងមេរោគកូវីដ ដោយត្រូវធ្វើការអនាម័យផ្ទាល់ខ្លួន ដោយត្រូវលាងដៃនឹងសាប៊ូ ឬអាល់កុលឱ្យបានញឹកញាប់ នឹងត្រូវពាក់ម៉ាស់ ឬប្រើប្រាស់កន្សែង ជាពិសេសនៅពេលមានជុំគ្នាច្រើន ត្រូវរក្សាគម្លាតពីគ្នាឱ្យបាន ១.៥ម៉ែត្រ ដើម្បីធានាបាននូវសុវត្ថិភាពទាំងអស់ នឹងការពារកុំអោយមានការឆ្លងរីករាលដាលនៃមេរោគកូវីដ១៩ នៅសហគមន៍ ។

ចំនួនអ្នកចូលទស្សនា
Flag Counter