ប្រជុំពង្រឹងការងារអុវត្តច្បាប់ និងលើកផែនការបន្ត
ចេញ​ផ្សាយ ២១ មេសា ២០២០
386

ថ្ងៃចន្ទ ១៣រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០

ការិយាល័យនីតិកម្មកសិកម្មខេត្ត បានប្រជុំពង្រឹងការងារអុវត្តច្បាប់ និងលើកផែនការបន្ត ក្រោមអធិបតីភាព លោក ម៉េង សុធី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ព្រមទាំងមានការចូលរួមពីលោកប្រធានការិយាល័យនីតិកម្មកសិកម្ម មន្រ្តី និងមន្រ្តីទទួលបន្ទុកផ្នែកនីតិកម្មកសិកម្មការិយាល័យកសិកម្ម បរិស្ថាន និងធនធានធម្មជាតិ សរុបចំនួន ១០នាក់ ស្រី ០២នាក់។ ក្នុងឱកាសនោះ លោកអនុប្រធានមន្ទីរក៏បានធ្វើការអប់រំ ណែនាំដល់ពលរដ្ឋ អំពីវិធានការទប់ស្កាត់ និងបង្ការនូវការឆ្លងមេរោគកូវីដ ដោយត្រូវធ្វើការអនាម័យផ្ទាល់ខ្លួន ដោយត្រូវលាងដៃនឹងសាប៊ូ ឬអាល់កុលឱ្យបានញឹកញាប់ នឹងត្រូវពាក់ម៉ាស់ ឬប្រើប្រាស់កន្សែង ជាពិសេសនៅពេលមានជុំគ្នាច្រើន ត្រូវរក្សាគម្លាតពីគ្នាឱ្យបាន ១.៥ម៉ែត្រ ដើម្បីធានាបាននូវសុវត្ថិភាពទាំងអស់ នឹងការពារកុំអោយមានការឆ្លងរីករាលដាលនៃមេរោគកូវីដ១៩ នៅសហគមន៍។

ចំនួនអ្នកចូលទស្សនា
Flag Counter