ចុះពិនិត្យទីតាំង និងវាស់វែងសម្រាប់ដាំដើមឈើ
ចេញ​ផ្សាយ ១៦ មេសា ២០២០
84

ថ្ងៃពុធ ៨រោច ខែចេត្រ ឆ្នាំជូត ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០

លោកនាយខណ្ឌរដ្ឋបាលព្រៃឈើ និងសហការី សហការជាមួយមន្ត្រីមន្ទីរសាធារណការខេត្ត ចុះពិនិត្យទីតាំង និងវាស់វែងសម្រាប់ដាំដើមឈើ។ ទីតាំងដែលត្រូវដាំគឺនៅអមសងខាងផ្លូវជាតិលេខ ២ ចាប់ផ្តើមពីរង្វង់មូលអូរចំបក់សំដៅទៅរង្វង់មូលវិមានឯករាជ្យទីរួមខេត្ត ប៉ុន្តែកំណត់ដាំត្រឹមតែមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត មានចម្ងាយប្រមាណជា ១ ៤០០ ម៉ែត្រ។ ដោយធ្វើការដាំចេញពីចិញ្ចើមផ្លូវ ៥ម៉ែត្រ គម្លាត ១២ម៉ែត្រ ជាប្រភេទដើមក្ងោក។ ពុំមានបទល្មើសព្រៃឈើក្នុងដែនសមត្ថកិច្ចទេ។

ចំនួនអ្នកចូលទស្សនា
Flag Counter