ចុះពិនិត្យស្ថានភាពទូទៅលើការដាំដុះស្រូវបង្កើនរដូវ នៅក្នុងស្រុកបូរីជលសារ
ចេញ​ផ្សាយ ១៦ មេសា ២០២០
90

ថ្ងៃពុធ ៨រោច ខែចេត្រ ឆ្នាំជូត ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០

លោក ម៉េង សុធី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ រួមជាមួយលោកស្រី មុិល ច័ន្ទទេវី ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម  និងលោក សោ សារឿង ប្រធានការិយាល័យវិស្វកម្មកសិកម្ម បានចុះពិនិត្យស្ថានភាពទូទៅលើការដាំដុះស្រូវបង្កើនរដូវ នៅក្នុងស្រុកបូរីជលសារ។ យោងតាមសេចក្តីរាយការណ៍ របស់លោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកបូរីជលសារ គិតត្រឹមថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២០ បានអោយដឹងថា៖ ស្រុកបូរីជលសារ មានផ្ទៃដីបង្កបង្កើនផងស្រូវបង្កើនរដូវសរុប 

៩ ២០០ ហ.ត ក្នុងនោះដែរ កសិករអនុវត្តបាន ៧ ៥៧២ ហ.ត ស្មើនឹង​៨២.៣០% នៃផ្ទៃដីបង្កបង្កើនផងស្រូវបង្កើនរដូវសរុប។

បន្ទាប់មកលោកអនុប្រធានមន្ទីរ និងសហការី បានចុះពិនិត្យស្រែផ្ទាល់  លើការដាំដុះស្រូវបង្កើនរដូវចំនួន ០២ភូមិ គឺភូមិអង្គក្រូច និងភូមិថ្មស ឃុំបូរីជលសារ ស្រុកបូរីជលសារ ព្រមទាំងបានផ្តល់អនុសាសន៍ល្អៗ ទៅលើការថែទាំ ការប្រើប្រាស់ជី និងណែនាំពីស្ថានភាពរោគសញ្ញានៃជម្ងឺប្លាស់ ដល់កសិករ។

ចំនួនអ្នកចូលទស្សនា
Flag Counter