ឯកឧត្តម​ អ៊ូច​ ភា​ អភិបាលខេត្តតាកែវ នាំយកអំណោយផ្ដល់ជូនពលរដ្ឋខ្វះខាតចំនួន ៦០គ្រួសារ ក្នុងស្រុកកោះអណ្ដែត
ចេញ​ផ្សាយ ១៥ មេសា ២០២០
125

ថ្ងៃអង្គារ ៧រោច ខែចេត្រ ឆ្នាំជូត ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ បានអមដំណេីរ​ ឯកឧត្តម​ អ៊ូច​ ភា​ អភិបាលខេត្តតាកែវ នាំយកអំណោយផ្ដល់ជូនពលរដ្ឋខ្វះខាតចំនួន ៦០គ្រួសារ ក្នុងស្រុកកោះអណ្ដែត។ ក្នុងឱកាសនោះ​  ឯកឧត្តមអភិបាល ក៏បានធ្វើការអប់រំណែនាំអំពីវិធានការបង្ការ និងទប់ស្កាត់ អំពីរីករាលដាលនៃមេរោគកូវីដ ១៩ ដោយធ្វេីយ៉ាងកុំអោយមានឆ្លងនៅសហគមន៍ គឺត្រូវមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ដោយត្រូវធ្វើអនាម័យជាប្រចាំ ដោយលាងដៃនឹងសាប៊ូ ឬអាល់កុលអោយបានញឹកញាប់ នឹងត្រូវពាក់ម៉ាស់ ឬប្រើប្រាស់កន្សែងជាប្រចាំ ដើម្បីការពារការឆ្លងនូវមេរោគកូវីដ ១៩ នេះ។

ចំនួនអ្នកចូលទស្សនា
Flag Counter