ពិនិត្យដំណើរការខ្សែសង្វាក់ផលិតកម្មរោងម៉ាស៊ីនកិនស្រូវ Golden Daun Keo Rice Mill
ចេញ​ផ្សាយ ១៤ មេសា ២០២០
149

ថ្ងៃចន្ទ ៦ រោច ខែចេត្រ ឆ្នាំជូត ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ និងសហការីបានអមដំណើរ ឯកឧត្ដម រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរដោយ ឯកឧត្ដម អភិបាលខេត្តតាកែវ លោកអភិបាលក្រុងដូនកែវ និងគណៈប្រតិភូដើម្បីពិនិត្យដំណើរការខ្សែសង្វាក់ផលិតកម្មរោងម៉ាស៊ីនកិនស្រូវ Golden  Daun Keo Rice Mill ស្ថិតក្នុងសង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។ រោងម៉ាស៊ិនកិនស្រូវ Golden Daun Keo Rie Mill ធ្វើការនាំចេញអង្ករក្រូអូបមាន អង្ករផ្កាម្លិះ សែនក្រអូប និងអង្ករស ទៅទីផ្សារអន្តរជាតិក្នុងនោះមាន៖ ចិន អឺរ៉ុប អាស៊ី អូស្ត្រាលី និងកាណាដា ដោយសរុបនាំចេញក្នុងឆ្នាំ២០២០ នេះ មានចំនួន ២៤,៤២៨ តោន។ បន្ទាប់មក ឯកឧត្ដម  រដ្ឋមន្រ្តី និងគណៈប្រតិភូ បានចុះពិនិត្យស្រូវប្រាំងដែលនៅសេសសល់មិនទាន់ច្រូតកាត់ ក្នុងភូមិរវៀង ឃុំសំបួរ ស្រុកទ្រាំង។ ក្នុងខេត្តតាកែវមានផ្ទៃដីចំនួន ៤ ពាន់ ជាងហិកតា ដែលនៅសេសសល់មិនទាន់ច្រូតកាត់ រីឯការបង្កបង្កើនផលស្រូវដើមរដូវក៏ចាប់ផ្តើមជាបណ្តើរៗ ដោយអនុវត្តបានលើផ្ទៃដី ២ ៩០០ ហត។ តាមការបញ្ជាក់របស់លោកមេឃុំ និងកសិករឃើញថាឆ្នាំនេះតម្លៃស្រូវខ្ពស់ជាងឆ្នាំមុន គឺ បានតម្លៃ ៨២០ រៀល ក្នុង ១គីឡូក្រាម ធ្វើអោយកសិករមានការសប្បាយចិត្ត និងកម្លាំងចិត្តដើម្បីបង្កបង្កើនផលស្រូវ។

ចំនួនអ្នកចូលទស្សនា
Flag Counter