ប្រជុំផ្សព្វផ្សាយស្ដីពីសារាចរណែនាំការធ្វើវិចារណកម្មនិងការពង្រឹងប្រសិទ្ធភាពចំណាយលើកទី០២ សម្រាប់អនុវត្តច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០
ចេញ​ផ្សាយ ១១ មេសា ២០២០
121

ថ្ងៃសុក្រ ០៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ និងលោកអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរៀបចំប្រជុំផ្សព្វផ្សាយស្ដីពីសារាចរណែនាំការធ្វើវិចារណកម្មនិងការពង្រឹងប្រសិទ្ធភាពចំណាយលើកទី០២ សម្រាប់អនុវត្តច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ និងពិភាក្សាពីការរៀបចំផែនការទទួលឯកឧត្ដមរដ្ឋមន្រ្តីក្រសួងកសិកម្ម  រុក្ខាប្រមាញ់ និងនេសាទ។  កិច្ចប្រជុំនេះ មានការចូលរួមពីលោក លោកស្រីជាប្រធានការិយាល័យជំនាញខេត្ត និងមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើតាកែវ និងខណ្ឌរដ្ឋបាលជលផលខេត្តសរុប ចំនួន ១៦នាក់ស្រី ០៣នាក់។  ក្នុងឱកាសនេះ ថ្នាក់ដឹកនាំមន្ទីរ បានជម្រុញឱ្យខណ្ឌ និងការិយាល័ទាំងអស់បង្កើនការដាំដុះដំណាំ និងចិញ្ចឹមសត្វនារដូវវស្សាឆ្នាំនេះ និងក្រើនរំលឹកអោយមានការប្រុងប្រយ័ត្នដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ នេះឱ្យមានប្រសិទ្ធភាពដោយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ចំនួនអ្នកចូលទស្សនា
Flag Counter