ចុះតាមសហគមន៍កសិកម្មដែលគម្រោងគាំទ្រក្នុងជំហ៊ានទី១
ចេញ​ផ្សាយ ១០ មេសា ២០២០
103

ថ្ងៃព្រហស្បតិ៍ ០២រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០

មន្រ្តីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មខេត្ត និងមន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាល នឹងជាមន្រ្តីអង្គភាពអនុវត្តគម្រោង PPIU /TK  នៃគម្រោងច្សែច្រវាក់ផលិងកម្មដោយភាតរបរិស្ថាន CFAVC សហការជាមួយក្រុមការងាររួសេវាកម្មទីប្រឹក្សា CS1 CS2 បានបន្តចុះតាមសហគមន៍កសិកម្មដែលគម្រោងគាំទ្រក្នុងជំហ៊ានទី១ ចំនួន ៣ សហគមន៍ រួមមានៈ 

-សហគមន៍កសិកម្ម ស្តុកស្តម្ភ ក្នុងឃុំ តាំងយ៉ាប ស្រុក ព្រៃកប្បាស

-សហគមន៍កសិកម្ម ស្ទឹងស្លាគូ ក្នុងឃុំបឹងត្រាញខាងត្បូង ស្រុក សំរោង

-សហគមន៍កសិកម្ម កំពែងសុខសែនសំបូរ ក្នុងឃុំកំពែង ស្រុកគិរីវង់

គោលបំណងនៃការចុះទស្សនៈកិច្ចតាមសហគមន៍កសិកម្មនេះ គឺប្រមូលព័ត៌មានដើម្បីធ្វើការគាំទ្រសហគមន៍កសិកម្ម(ឃ្លាំងស្តុកស្រូវពូជ ស្រូវចំណី ឃ្លាំងស្វាយ ឡសម្ងួតស្រូវ..) ព្រមទាំងធ្វើការវាយតម្លៃការការពារសុវត្ថិភាពសង្គម និងបរិស្ថាន (Social and Environmental Safeguard)ដើម្បីរៀបផែនការអនុវត្តនូវមជ្ឈមណ្ឌលអភិវឌ្ឍកសិកម្មខេត្ត និងរោងជាងវិស្វកម្ម។ 

ចំនួនអ្នកចូលទស្សនា
Flag Counter