ពិនិត្យស្រូវស្តុកប្រមាណជា ៧០០តោន នៅភូមិកំពង់អំពិល ឃុំបូរីជលសារ ស្រុកបូរីជលសារ
ចេញ​ផ្សាយ ១០ មេសា ២០២០
80

ថ្ងៃព្រហស្បតិ៍ ០២រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ និងសហការីបានចុះពិនិត្យស្រូវស្តុកប្រមាណជា ៧០០តោន នៅភូមិកំពង់អំពិល ឃុំបូរីជលសារ ស្រុកបូរីជលសារ របស់ជនជាតិវៀតណាមដែលបានទិញពីកសិករហើយពុំអាចដឹកចុះទៅប្រទេសវៀតណាមបានដោយសារការបិទព្រំដែន ដើម្បីទប់ស្កាត់ និងការពារការចំលងជម្ងឺ covid19 និងបានចុះពិនិត្យនិងជំរុញការបង្កបង្កើនផលស្រូវបង្កើនរដូវនៅភូមិកំពង់អំពិល ឃុំបូរីជលសារ ស្រុកបូរីជលសារ ស្របតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជំរុញអោយបងប្អូនកសិករទាំងអស់បង្កើនការដាំដុះដំណាំនារដូវវស្សាឆ្នាំនេះ និងក្រើនរំលឹកអោយបងប្អូនមានការប្រុងប្រយ័ត្នដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់ជំងឺ covid-19 នេះឱ្យមានប្រសិទ្ធភាពដោយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ចំនួនអ្នកចូលទស្សនា
Flag Counter