ចុះតាមសហគមន៍កសិកម្មដែលគម្រោងគាំទ្រក្នុងជំហ៊ានទី១
ចេញ​ផ្សាយ ០៩ មេសា ២០២០
182

ថ្ងៃពុធ ០១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០

ក្រុមការងាររួមមានៈ ក្រុមសេវាកម្មទីប្រឹក្សា CS1 CS2  និង PPIU/TAK បានចុះតាមសហគមន៍កសិកម្មដែលគម្រោងគាំទ្រក្នុងជំហ៊ានទី១ រួមមានៈ 

-សហគមន៍កសិកម្មត្រពាំងក្រញូង ក្នុងឃុំត្រពាំងក្រញូង ស្រុកត្រាំកក់

-សហគមន៍កសិកម្មសាមគ្គីត្រពាំងក្រឡាញ់ ក្នុងឃុំអូរសារ៉ាយ ស្រុកត្រាំកក់។ គោលបំណងនៃការចុះទស្សនៈកិច្ចតាមសហគមន៍កសិកម្មនេះ គឺដើម្បីប្រមូលព័ត៌មានដើម្បីធ្វើការគាំទ្រសហគមន៍កសិកម្ម(ឃ្លាំងស្តុកស្រូវពូជ ស្រូវចំណី ឃ្លាំងស្វាយ ឡសម្ងួតស្រូវ..) ព្រមទាំងធ្វើការវាយតម្លៃការការពារសុវត្ថិភាពសង្គម និងបរិស្ថាន (Social and Environmental Safeguard) ដើម្បីផែនការអនុវត្តនូវមជ្ឈមណ្ឌលអភិវឌ្ឍកសិកម្មខេត្ត និងរោងជាងវិស្វកម្ម។ 

ចំនួនអ្នកចូលទស្សនា
Flag Counter