ចុះបង្រ្កាបបានឧបករណ៍នេសាទខុសច្បាប់
ចេញ​ផ្សាយ ០៨ មេសា ២០២០
107

ថ្ងៃអង្គារ ១៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០

លោកនាយខណ្ឌរដ្ឋបាលជលផលខេត្ត បានដឹកនាំនាយផ្នែកបូរីជលសារ នាយសង្កាត់រដ្ឋបាលជលផលទ្រាំង និងមន្រ្តីសរុប ០៨រូប សហការជាមួយប្រជាការពារឃុំស្រងែចំនួន ១០ រូបចុះបង្រ្កាបបានឧបករណ៍នេសាទខុសច្បាប់រួមមាន៖

-លបកន្ទុយកណ្តុរចំនួន ២០គ្រឿង

-សៃយ៉ឺនស្បៃមុង ៥៥មាត់លូ

-របាំងស្បៃមុងប្រវែង ១៥០០ម៉ែត្រ

-ត្រីចម្រុះ ១០គក្រ

នៅចំណុចបឹងអូរតុំ ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter