ចែកអំណោយអង្កររបស់ឯកឧត្តមកិត្តិនីតិកោសល្យ ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ
ចេញ​ផ្សាយ ០៥ មេសា ២០២០
194

ថ្ងៃសៅរ៍ ១២កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០

លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងសហការី បានអមដំណើរឯកឧត្តម អុិត សារុន ឯកឧត្តម ឡាយ សុខា ឯកឧត្តម សីល សុខសារ៉ន សមាជិកក្រុមនិងឯកឧត្តម ឆន ឈិន សមាជិកក្រុមប្រឹក្សាខេត្ត ចុះចែកអំណោយអង្កររបស់ឯកឧត្តមកិត្តិនីតិកោសល្យ ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ ចំនួន ៥០០ គីឡូក្រាម ដល់កសិករទីទ័លក្រ ចំនួន ២០គ្រួសារ (ដោយក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម) និងបានចែកអាល់កុលចំនួន ៣០លីត្រ និងដបបាញ់អាកុលចំនួន១០ដប ដល់សាលាឃុំត្រពាំងក្រញូង និងភូមិទាំង០៩ ក្នុងឃុំ សម្រាប់ប្រើប្រាស់ការពារជម្ងឺcovid19។ ក្នុងឱកាសនោះ ក្រុមការងារក៏បានផ្សព្វផ្សាយពីវិធានការការពារទប់ស្កាត់ជំងឺ Covid 19 នេះដែរ។

 

ចំនួនអ្នកចូលទស្សនា
Flag Counter