ប្រជុំពិសេសមួយដើម្បីពិនិត្យឡើងវិញនូវរបាយការណ៍ប្រចាំខែ ប្រចាំត្រីមាស ឆមាស និងប្រចាំឆ្នាំ
ចេញ​ផ្សាយ ០៤ មេសា ២០២០
67

ថ្ងៃសុក្រ ១១កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០

នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរៀបចំការប្រជុំពិសេសមួយដើម្បីពិនិត្យឡើងវិញនូវរបាយការណ៍ប្រចាំខែ ប្រចាំត្រីមាស ឆមាស និងប្រចាំឆ្នាំ ដោយមានការចូលរួមពីលោក លោកស្រីអនុប្រធានមន្ទីរ លោក លោកស្រីជាប្រធានការិយាល័យជំនាញខេត្ត និងមន្រ្តី សរុបចំនួន ០៦នាក់ ស្រី ០២នាក់។ ការប្រជុំនេះស្ថិតក្រោមអធិបតីភាពលោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។

ចំនួនអ្នកចូលទស្សនា
Flag Counter