ចុះធ្វើជីវសុវត្ថិភាពបាញ់ថ្នាំសម្លាប់មេរោគការពារជំងឺឆ្លងនៅតាមអង្គភាពធ្វើការទីសាធារណៈជុំវិញស្រុកទ្រាំង និងនៅកសិដ្ឋានចិញ្ចឹមមាន់
ចេញ​ផ្សាយ ០២ មេសា ២០២០
152

ថ្ងៃពុធ ០៩កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០

ការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ បានចុះធ្វើជីវសុវត្ថិភាពបាញ់ថ្នាំសម្លាប់មេរោគការពារជំងឺឆ្លងនៅតាមអង្គភាពធ្វើការទីសាធារណៈជុំវិញស្រុកទ្រាំង និងនៅកសិដ្ឋានចិញ្ចឹមមាន់ចំនួន ០៣ទ្រុងដែលមានមាន់ចំនួន ១០៦០ក្បាល រួចបានផ្សព្វផ្សាយអោយប្រជាពលរដ្ឋត្រូវមានអនាម័យល្អទៀងទាត់ដើម្បីការពារជំងឺឆ្លងផ្សេងៗ ក្រោមអធិបតីភាពលោក ឈួន ផាន់នី អភិបាលនៃគណៈអភិបាលស្រុកទ្រាំង និងលោកអភិបាលរងស្រុក ព្រមទាំងមានការចូលរួមពីលោក ថៃ លី ប្រធាន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល  និងសហការី ដោយក្នុងនោះក៏មានការចូលរួមសហការពីសំណាក់លោក សាន ខុន ប្រធានក្រុមប្រឹក្សាស្រុកទ្រាំង និងសហការី ថ្នាក់ដឹកនាំអង្គភាពជុំវិញស្រុកទ្រាំង ក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍រដ្ឋបាលឃុំរនាម និងកសិករចិញ្ចឹមសត្វផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter