ចុះពិនិត្យ និងវាយតម្លៃធនធានឈើនៅសេសសល់ ដែលក្រុមហ៊ុន HMM កាប់មិនទាន់អស់លើផ្ទៃដីចម្ការឈើក្រៅតំបន់ធ្វើសារពើភ័ណ្ឌ និងករណីភ្លើងឆេះព្រៃ
ចេញ​ផ្សាយ ៣១ មីនា ២០២០
133

ថ្ងៃចន្ទ ៧កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០

លោកនាយផ្នែក នាយសង្កាត់រដ្ឋបាលព្រៃឈើត្រាំកក់បានចូលរួមជាមួយក្រុមការងារមកពីរដ្ឋបាលព្រៃឈើដឹកនាំដោយលោក ចាន់ សុវត្ថិភាព អនុប្រធានរដ្ឋបាលព្រៃឈើ ចុះពិនិត្យ និងវាយតម្លៃធនធានឈើនៅសេសសល់ ដែលក្រុមហ៊ុន HMM កាប់មិនទាន់អស់លើផ្ទៃដីចម្ការឈើក្រៅតំបន់ធ្វើសារពើភ័ណ្ឌ នៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើបន្ទាយអង្គរ។

មានករណីភ្លើងកំពុងឆេះព្រៃនៅស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើបន្ទាយអង្គរ យើងកំពុងរួមគ្នាពន្លត់។ រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការនគបាលខេត្ត ស្រុកត្រាំកក់ ស្រុកទ្រាំង  សរុប ៣គ្រឿង បាននិងជួយអន្តរាគមន៍។ ភ្លើងឆេះនេះបណ្តាលមកពីឆេះស្មៅ ស្លឹកឈើ   មែកឈើ ហើយ៏បានរលត់វិញហើយ។ ការប៉ាន់ស្មានភ្លើងឆេះផ្ទៃដីប្រមាណជា ១០  ហិកតា។

-ពុំមានបទល្មើសព្រៃឈើក្នុងដែនសមត្ថកិច្ចទេ។

ចំនួនអ្នកចូលទស្សនា
Flag Counter