ករណីភ្លើងឆេះព្រៃដោយពុំមានមូលហេតុក្នុងបរិវេណមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត
ចេញ​ផ្សាយ ២៧ មីនា ២០២០
98

ថ្ងៃព្រហស្បតិ៍ ៣កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០

មានករណីភ្លើងឆេះព្រៃដោយពុំមានមូលហេតុក្នុងបរិវេណមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត នៅវេលាម៉ោង ៤.០៥ នាទីរសៀល។ បំពង់ពន្លត់អគ្គីភ័យចំនួន ៤ បំពង់ ទុយោទឹក និងធុងទឹកថ្នាំ TH4 របស់ការិយាល័យផលិតកម្ម និងបសុព្យាបាល បានប្រើទប់ស្កាត់ភ្លើងជាបណ្តើរៗ។ ក្រោមការបញ្ជាផ្ទាល់របស់ ឯកឧត្ដមអភិបាលខេត្តតាកែវ ឡានពន្លត់អគ្គីភ័យចំនួន ២គ្រឿង ដោយមានការចូលរួមពីលោកមេប៉ុស្តិប៉ូលីសរកាក្រៅ និងកម្លាំងសមត្ថកិច្ច បានធ្វើអន្តរាគមន៍ពន្លត់ភ្លើង ដោយពុំមានរាលដាលដល់ផ្ទះ និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋឡើយ។ ភ្លើងបានរលត់ទៅវិញនៅវេលាម៉ោង ៤.៣៥ នាទី រសៀល។

ចំនួនអ្នកចូលទស្សនា
Flag Counter