ចុះជួបគណ:កម្មាធិការសហគមន៍ចំនួន ៥ សហគមន៍ ដើម្បីធ្វើការប៉ាន់ប្រមាណតម្រូវការវគ្គបណ្តុះបណ្តាល TNA
ចេញ​ផ្សាយ ២៧ មីនា ២០២០
63

ថ្ងៃព្រហស្បតិ៍ ៣កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០

មន្ត្រីការិយាល័យ អភិវឌ្ឍន៍សហគមន៍កសិកម្ម និងការិយាល័យផលិតកម្ម និងបសុព្យាបាល និងជាមន្ត្រី អង្គភាពអនុវត្តគម្រោង PPIU/TAK មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រួមជាមួយអង្គភាពគ្រប់គ្រងគម្រោង PMU និងភ្នាក់ងារអនុវត្តគម្រោង IA នៃអគ្គនាយកដ្ឋានកសិកម្ម GDA នៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្ម​ដោយភាតរៈបរិស្ថាន​ CFAVC បានជួបគណ:កម្មាធិការសហគមន៍ចំនួន ៥ សហគមន៍ ដើម្បីធ្វើការប៉ាន់ប្រមាណតម្រូវការវគ្គបណ្តុះបណ្តាល TNA ក្នុងនោះរួមមាន៖

-សហគមន៍កសិកម្មត្រពាំងក្រញូង ស្រុកត្រាំកក់

-សហគមន៍កសិកម្មសាមគ្គីត្រពាំងក្រឡាញ់ ស្រុកត្រាំកក់ 

-សហគមន៍កសិកម្មស្ទឹងស្លាគូ ស្រុកសំរោង

-សហគមន៍កសិកម្មស្តុកស្តម្ភ ស្រុកព្រៃកប្បាស

-សហគមន៍កសិកម្មកំពែងសុខសែនសំបូរ ស្រុកគីរីវង់។

ចំនួនអ្នកចូលទស្សនា
Flag Counter