ចុះពិនិត្យមើលស្ថានភាពចិញ្ចឹមសត្វ និងណែនាំបច្ចេកទេសចិញ្ចឹមសត្វ ដល់កសិករចំនួន ០៣គ្រួសារ
ចេញ​ផ្សាយ ២១ មីនា ២០២០
135

ថ្ងៃសុក្រ ១២ រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០

 

លោកប្រធានផ្នែកបសុពេទ្យស្រុកអង្គរបូរី បានរួមដំណើរជាមួយលោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ចុះពិនិត្យមើលស្ថានភាពចិញ្ចឹមសត្វ និងណែនាំបច្ចេកទេសចិញ្ចឹមសត្វ ដល់កសិករចំនួន ០៣គ្រួសាររស់នៅភូមិព្រៃផ្គាំគរ ឃុំព្រៃផ្គាំ  និងភូមិអំពិល ឃុំពន្លៃ ព្រមទាំងបានចែកខិតប័ណ្ណផ្សព្វផ្សាយស្តីពីវិធានការការពារ និងទប់ស្កាត់ជំងឺផ្តាសាយបក្សី និងចែកថ្នាំសម្លាប់មេរោគទុកអោយពួកគាត់ប្រើប្រាស់។

+ការចរាចរទំនិញ និងផលិផលកសិកម្មនៅតាមច្រកព្រំដែន

ច្រកទ្វារអន្តរជាតិ និងច្រកទ្វារទ្វេភាគី ចំពោះភាគីខាងប្រទេសវៀតណាម នៅឲ្យទំនិញចេញចូលបាន ប៉ុន្តែការត្រួតពិនិត្យ មានការតឹងតែងជាងមុន ចំពោះប្រជាជនខ្មែរនិងប្រជាជនវៀតណាមចេញចូលគឺត្រូវបានហាមឃាត់មិនអោយឆ្លងកាត់។

ចំនួនអ្នកចូលទស្សនា
Flag Counter