យុទ្ធនាការចាក់វ៉ាក់សាំងអុតក្តាម និងសារទឹកគោក្របីបានចំនួន ៣០៦ក្បាល
ចេញ​ផ្សាយ ២១ មីនា ២០២០
51

ថ្ងៃព្រហស្បតិ៍ ១១ រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០

ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានសហការជាមួយការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុកកោះអណ្តែត ដឹកនាំដោយលោកប្រធានផ្នែកបសុពេទ្យស្រុកកោះអណ្តែត ចុះធ្វើយុទ្ធនាការចាក់វ៉ាក់សាំងអុតក្តាម និងសារទឹកគោក្របីបានចំនួន ៣០៦ក្បាល ស្ថិតនៅភូមិដើមក្រូច និងភូមិចំបក់ឯម ឃុំរមេញ និងបានធ្វើការផ្សព្វផ្សាយពីវិធានការការពារ និងទប់ស្កាត់ជំងឺផ្តាសាយបក្សី ព្រមទាំងបានចែកថ្នាំសម្លាប់មេរោគ និងថ្នាំប្លឺមេទីឡែនដល់កសិករទុកសម្រាប់ប្រើប្រាស់ទៀតផង។ កម្មវិធីនេះស្ថិតក្រោមអធិបតីភាពលោក លោក ឈឹម ណែម អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ដោយមានការចូលរួមសហការពីលោកប្រធានឃុំ មេភូមិ ពេទ្យសត្វភូមិផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter