ចុះវាយតម្លៃនិងវាស់វែងដីទីសត្តឃាតដ្ឋានសរុបចំនួន ០៤ទីតាំង ស្ថិតក្នុងស្រុកអង្គរបូរី ស្រុកព្រៃកប្បាស ស្រុកកោះអណ្តែត និងស្រុកបូរីជលសារ
ចេញ​ផ្សាយ ២១ មីនា ២០២០
61

ថ្ងៃព្រហស្បតិ៍ ១១ រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០

លោក ម៉េង សុធី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងលោក ថៃ លី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានដឹកនាំមន្ត្រីនៃមន្ទីរ រួមដំណើរជាមួយក្រុមការងាររដ្ឋបាលខេត្តតាកែវ និងតំណាងមន្ទីរពាក់ព័ន្ធ ចុះវាយតម្លៃនិងវាស់វែងដីទីសត្តឃាតដ្ឋានសរុបចំនួន ០៤ទីតាំង ស្ថិតក្នុងស្រុកអង្គរបូរី ស្រុកព្រៃកប្បាស ស្រុកកោះអណ្តែត និងស្រុកបូរីជលសារ ដើម្បីធ្វើប្លង់រឹងបញ្ចូលជាសម្បត្តិរដ្ឋក្រោយបញ្ចប់កិច្ចសន្យាជាមួយក្រុមហ៊ុន ព្រមទាំងមានការចូលរួមពីលោក ឈូ សុធា អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ លោកអភិបាលនៃគណ:អភិបាលស្រុកទាំង ០៤ស្រុក ប្រធានការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថាន លោកប្រធានផ្នែកបសុពេទ្យ សមត្ថកិច្ចមូលដ្ឋាន លោកមេឃុំ និងមេភូមិតាមតំបន់គោលដៅនីមួយៗផងដែរ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter