ចុះពិនិត្យ និងវាយតម្លៃគុណភាពលើការប្រមូលផលស្រូវប្រាំង (ពូជសែនក្រអូប)
ចេញ​ផ្សាយ ១៨ មីនា ២០២០
78

ថ្ងៃចន្ទ ៨រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០

លោកស្រី ម៉ិល ច័ន្ទទេវី ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្មខេត្ត បានចុះពិនិត្យ និងវាយតម្លៃគុណភាពលើការប្រមូលផលស្រូវប្រាំង  (ពូជសែនក្រអូប) អស់រយៈពេល ២ថ្ងៃ (១៥-១៦/០៣/២០២០) នៅភូមិល្វេ ឃំុធ្លក ស្រុកទ្រាំង ។  ដោយមានការចង្អុលបង្ហាញពីលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងមានការចូលរួមពីលោកស្រីប្រធានការិយាល័យ បានទំនាក់ទំនងជាមួយក្រុមហ៊ុន សុខ កែវ អុិមផត អុិចផត ពិភាក្សាពីតម្លៃស្រូវសើម ដើម្បីរកទីផ្សារជូនកសិករ ដោយបានកំណត់តម្លៃស្រូវសើម ១ ០០០រៀល ក្នុង ១គីឡូក្រាម។

 

ចំនួនអ្នកចូលទស្សនា
Flag Counter