ប្រជុំស្ដីពីការ រៀបចំផែនការផ្សាភ្ជាប់ទៅកាន់ទីផ្សារនៃផលិតផលបន្លែសុវត្ថិភាព របស់សហគមន៍កសិកម្ម
ចេញ​ផ្សាយ ១៤ មីនា ២០២០
111
ថ្ងៃសុក្រ ០៥រោច ខែផល្គុន ឆ្នាំកុរ​ ឯកស័ក ពុទ្ធសករាជ២៥៦៣​ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ លោកប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមជាគណៈអធិបតីក្នុងកម្មវិធីបិទអង្គប្រជុំស្ដីពីការ រៀបចំផែនការផ្សាភ្ជាប់ទៅកាន់ទីផ្សារនៃផលិតផលបន្លែសុវត្ថិភាព របស់សហគមន៍កសិកម្ម ក្រោមការឧបត្ថម្ភ និងសម្របសម្រួល ដោយអង្គការទស្សនៈពិភពលោកកម្ពុជា ដែលមានអ្នកចូលរួម អញ្ជើញមកពីសហគមន៍កសិកម្មចំនួន០៥ និងក្រុមផលិតបន្លែ ០១ក្រុម សរុបចំនួន ៣៦នាក់ ស្រី ១២នាក់ នៅសណ្ឋាគារសេវិនដេអ៊ីន ខេត្តតាកែវ។
ចំនួនអ្នកចូលទស្សនា
Flag Counter