ប្រជំុស្តីពី ការប្រមូលទិន្នន័យ សម្រាប់រៀបចំផែនការត្រៀមបម្រុងឆ្លើយតបគ្រោះអាសន្នថ្នាក់ខេត្ត
ចេញ​ផ្សាយ ១៤ មីនា ២០២០
93
ថ្ងៃសុក្រ ០៥រោច ខែផល្គុន ឆ្នាំកុរ​ ឯកស័ក ពុទ្ធសករាជ២៥៦៣​ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ លោកស្រី មិុល ច័ន្ទទេវី ប្រធានការិយាល័យ ចូលរួមប្រជំុស្តីពី ការប្រមូលទិន្នន័យ សម្រាប់រៀបចំផែនការត្រៀមបម្រុងឆ្លើយតបគ្រោះអាសន្នថ្នាក់ខេត្ត នៅសាលប្រជំុរដ្ឋបាលខេត្តតាកែវ។ សេចក្តីរាយការណ៍បឋម ពាក់ព័ន្ធ សកម្មភាពចូលរួមប្រជំុស្តីពី គ្រោះអាសន្ន ទៅនឹងផលប៉ះពាល់៖ ១. ទឹកជំនន់ គិតពីឆ្នាំ ២០១០-២០១៩ ដោយបញ្ជាក់បន្ថែម ទៅនឹងសកម្មភាព តំបន់គោលដៅ ដែលបានសង្រ្គោះ(ភូមិ ឃំុ ស្រុក) រំលេចអោយច្បាស់។ ជាពិសេស បញ្ជាក់បន្ថែមសកម្មភាពចុះជួយ ឃំុលាយបូរ ស្រុកត្រាំកក់ ឃំុបឹងត្រាញ់ខាងត្បូង ស្រុកសំរោង នៅឆ្នាំ២០១៧ ។ ២. គ្រោះរាំងស្ងួត បញ្ជាក់សកម្មភាពចុះជួយតំបន់គោលដៅ ដោយយកឆ្នាំ ២០១៥ ជាគោល។
ចំនួនអ្នកចូលទស្សនា
Flag Counter