ប្រជុំពិភាក្សាការងាររៀបចំបណ្តុំអាជីវកម្មរួមគ្នាជាមួយកម្មវិធីASPIRE នៅខេត្តតាកែវ
ចេញ​ផ្សាយ ១៤ មីនា ២០២០
137
ថ្ងៃសុក្រ ០៥រោច ខែផល្គុន ឆ្នាំកុរ​ ឯកស័ក ពុទ្ធសករាជ២៥៦៣​ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ និងជាអនុប្រធានគ្រប់គ្រងកម្មវិធី និងទីប្រឹក្សាកម្មវិធីASPIRE បានជួបប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ និងថ្នាក់ខេត្តរបស់គម្រោងAIMS ដើម្បីពិភាក្សាការងាររៀបចំបណ្តុំអាជីវកម្មរួមគ្នាជាមួយកម្មវិធីASPIRE នៅខេត្តតាកែវ។ កម្មវិធីប្រជុំនេះស្ថិតក្រោមអធិបតីភាពលោកជំទាវ គង់ សិទ្ធិកា អគ្គនាយករងពាណិកម្ម និងជាអនុប្រធានគម្រោងAIMS។ កិច្ចប្រជុំនេះ​ ធ្វេីឡេីងនៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ។
ចំនួនអ្នកចូលទស្សនា
Flag Counter