ចុះវាយតម្លៃនិងវាស់វែងដីទីសត្តឃាតដ្ឋានចំនួន ០២ទីតាំងនៅក្រុងដូនកែវ និងស្រុកទ្រាំង ខេត្តតាកែវ
ចេញ​ផ្សាយ ១៤ មីនា ២០២០
130
ថ្ងៃសុក្រ ០៥រោច ខែផល្គុន ឆ្នាំកុរ​ ឯកស័ក ពុទ្ធសករាជ២៥៦៣​ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ លោក ម៉េង សុធី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ និងលោក ថៃ លី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានដឹកនាំមន្ត្រីនៃមន្ទីរ រួមដំណើរជាមួយក្រុមការងាររដ្ឋបាលខេត្តតាកែវ និងតំណាងមន្ទីរពាក់ព័ន្ធ ចុះវាយតម្លៃនិងវាស់វែងដីទីសត្តឃាតដ្ឋានចំនួន ០២ទីតាំងនៅក្រុងដូនកែវ និងស្រុកទ្រាំង ខេត្តតាកែវ ដើម្បីធ្វើប្លង់រឹងបញ្ចូលជាសម្បត្តិរដ្ឋក្រោយបញ្ចប់កិច្ចសន្យាជាមួយក្រុមហ៊ុន ក្រោមអធិបតីភាពលោក ឈូ សុធា អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ ដោយក្នុងនោះក៏មានការចូលរួមពីលោកអភិបាលនៃគណ:អភិបាលក្រុងដូនកែវ លោកអភិបាលនៃគណ:អភិបាលស្រុកទ្រាំង ប្រធានការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថាន លោកប្រធានបសុពេទ្យក្រុងដូនកែវ លោកប្រធានបសុពេទ្យស្រុកទ្រាំង សមត្ថកិច្ចមូលដ្ឋាន លោកមេឃុំ និងមេភូមិផងដែរ។
ចំនួនអ្នកចូលទស្សនា
Flag Counter