ប្រជុំដំណើរការគម្រោងថ្នាក់តំបន់ស្តីពី "ការពង្រឹងសមត្ថភាពសម្រាប់ការពារ និងឆ្លើយតបបន្ទាន់ទៅលើជំងឺប៉េស្តជ្រូកអាហ្វ្រិក"
ចេញ​ផ្សាយ ១៣ មីនា ២០២០
104
ថ្ងៃព្រហស្បតិ៍ ០៤រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ លោក ឈឹម ណែម អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ បានចូលរួមកិច្ចប្រជុំដំណើរការគម្រោងថ្នាក់តំបន់ស្តីពី "ការពង្រឹងសមត្ថភាពសម្រាប់ការពារ និងឆ្លើយតបបន្ទាន់ទៅលើជំងឺប៉េស្តជ្រូកអាហ្វ្រិក" នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកបណ្ឌិត ហ៊ល ដាវុន អគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការរៀបចំដោយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងអង្គការស្បៀងអាហារ និងកសិកម្ម ដោយមានការចូលរួមពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន នាយកដ្ឋាន និងការិយាល័យជំនាញសរុប ២៣នាក់ ស្រី ០៨នាក់។
ចំនួនអ្នកចូលទស្សនា
Flag Counter