កិច្ចប្រជុំសំណេះសំណាល របស់ ឯកឧត្តម នុត ចន្ទ័សុខា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ចេញ​ផ្សាយ ១៣ មីនា ២០២០
82
ថ្ងៃព្រហស្បតិ៍ ០៤រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានរៀបចំកិច្ចប្រជុំសំណេះសំណាល របស់ ឯកឧត្តម នុត ចន្ទ័សុខា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ កិច្ចប្រជុំនេះ មានការចូលរួមពីលោកប្រធាន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកនាយ នាយរងខណ្ឌរដ្ឋបាលព្រៃឈើតាកែវ ខណ្ឌរដ្ឋបាលជលផល និងលោក លោកស្រីអនុប្រធានការិយាល័យជំនាញក្រោមឱវាទមន្ទីរ សរុបចំនួន​ ៤១នាក់​ ស្រី​ ០៥នាក់។
ចំនួនអ្នកចូលទស្សនា
Flag Counter