ពិនិត្យមើលស្ថានភាពចិញ្ចឹមទាហ្វូងរបស់កសិករតាមបណ្តោយមាត់ទន្លេ
ចេញ​ផ្សាយ ១២ មីនា ២០២០
87
ថ្ងៃពុធ ០៣រោច ខែផល្គុន ឆ្នាំកុរ​ ឯកស័ក ពុទ្ធសករាជ២៥៦៣​ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ លោកប្រធានផ្នែកបសុពេទ្យស្រុកអង្គរបុរី បានចុះពិនិត្យមើលស្ថានភាពចិញ្ចឹមទាហ្វូងរបស់កសិករតាមបណ្តោយមាត់ទន្លេ ឃើញថាមានសុខភាពល្អ រួចលោកក៏បានណែនាំដល់ម្ចាស់ទាហ្វូងទាំងអស់ត្រូវសុំច្បាប់អនុញ្ញាតបញ្ជាក់ប្រភពចលនាសត្វ និងសុខភាពសត្វពីតំបន់ដើមទីពីមន្ត្រីជំនាញ ដើម្បីធានាសុវត្ថិភាពសុខភាព និងជៀសវាងការសាយភាយនៃជំងឺ។ ក្នុងដំណើរនេះផងដែរ លោកក៏បានចែកខិតប័ណ្ណផ្សព្វផ្សាយស្តីពីវិធានការការពារ និងទប់ស្កាត់ជំងឺផ្តាសាយបក្សីដល់កសិករចិញ្ចឹមទាហ្វូងផងដែរ។
ចំនួនអ្នកចូលទស្សនា
Flag Counter