យុទ្ធនាការចាក់វ៉ាក់សាំងអុតក្តាម និងសារទឹកគោក្របី
ចេញ​ផ្សាយ ១២ មីនា ២០២០
109
ថ្ងៃអង្គារ ០២រោច ខែផល្គុន ឆ្នាំកុរ​ ឯកស័ក ពុទ្ធសករាជ២៥៦៣​ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ បានសហការជាមួយការិយាល័យអង្កេតតាមដាន និងប្រយុទ្ធប្រឆាំងជំងឺឆ្លងនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ធ្វើយុទ្ធនាការចាក់វ៉ាក់សាំងអុតក្តាម និងសារទឹកគោក្របីបានចំនួន ៦៩៨ក្បាល ស្ថិតនៅភូមិចំនួន​ ០៥ រួមមានភូមិអណ្តែងសាំងខាងជើង ភូមិអណ្តែងសាំងខាងត្បូង ភូមិឆ្កែស្លាប់ ភូមិបន្ទាយ និងភូមិជីខ្មារ ស្ថិតនៅឃុំជីខ្មារ ស្រុកទ្រាំង និងបានធ្វើការផ្សព្វផ្សាយពីវិធានការការពារ និងទប់ស្កាត់ជំងឺផ្តាសាយបក្សី ព្រមទាំងបានចែកថ្នាំសម្លាប់មេរោគ និងថ្នាំប្លឺមេទីឡែនដល់កសិករទុកសម្រាប់ប្រើប្រាស់ទៀតផង។ កម្មវិធីនេះស្ថិតក្រោមអធិបតីភាពលោក សុខ ដារ៉ូ ប្រធានការិយាល័យអង្កេតតាមដាន និងប្រយុទ្ធប្រឆាំងជំងឺឆ្លងនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដោយមានការចូលរួមសហការពីលោកប្រធានឃុំ មេភូមិ ពេទ្យសត្វភូមិ និស្សិតជំនាញបសុពេទ្យនៃវិទ្យាស្ថានភូមិភាគតេជោសែន។
ចំនួនអ្នកចូលទស្សនា
Flag Counter