ប្រជំុបូកសរុបលទ្ធផលការងារគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០១៩ និងលើកទិសដៅបន្តឆ្នាំ២០២០ របស់រដ្ឋបាលខេត្តខេត្តតាកែវ
ចេញ​ផ្សាយ ០៩ មីនា ២០២០
159
ថ្ងៃចន្ទ ១រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ បានចូលរួមប្រជំុបូកសរុបលទ្ធផលការងារគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយឆ្នាំ២០១៩ និងលើកទិសដៅបន្តឆ្នាំ២០២០ របស់រដ្ឋបាលខេត្តខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំង ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ និង ឯកឧត្តម អ៊ូច ភា អភិបាលនៃគណ:អភិបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រង់គ្រោះមហន្តរាយខេត្តតាកែវ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក និងលោកមេឃុំ ចៅសង្កាត់ទូទាំងខេត្ត ដែលកិច្ចប្រជុំនេះបានរៀបចំធ្វើឡើងនៅសាលប្រជុំរដ្ឋបាលខេត្តតាកែវ ដែលប្រព្រឹត្តទៅនៅរដ្ឋបាលខេត្តតាកែវ។ បន្ទាប់ពីការធ្វេីសេចក្តីរាយការណ៍សង្ខេបជូនអង្គពិធីទាំងមូលរបស់​ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណ:អភិបាលខេត្តតាកែវ រួចមក ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានសម្ដែងការកោតសរសើរ និងថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំ អាជ្ញាធរខេត្តតាកែវ គ្រប់លំដាប់ថ្នាក់ ដែលបានខិតខំធ្វើកិច្ចការជាច្រើន ជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងផ្នែកគ្រោះមហន្តរាយផ្សេងៗ បានល្អប្រសើរ ពិសេសក្នុងរដូវទឹកជំនន់ ឆ្នាំ ២០១៩ កន្លងទៅនេះ។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានបន្តថា ក្រុមការងារគ្រោះមហន្តរាយទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវបន្តតាមដានជាប្រចាំ នូវស្ថានភាពបាតុភូធម្មជាតិផ្សេងៗ ដែលអាចបង្កជាគ្រោះមហន្តរាយ។ បន្តការផ្សព្វផ្សាយព័ត៌មាន ឱ្យបានទាន់ហេតុការណ៏ ទាក់ទងនឹងគ្រោះ មហន្តរាយ ទៅដល់ថ្នាក់មូលដ្ឋានឱ្យកាន់តែទូលំទូលាយ៕
ចំនួនអ្នកចូលទស្សនា
Flag Counter