ចុះពិនិត្យស្ថានភាពស្រែបង្ហាញ និងវាយតម្លៃស្រែបង្ហាញ ដើម្បីរៀបចំធ្វើ ទិវាស្រែ
ចេញ​ផ្សាយ ០៨ មីនា ២០២០
110
ថ្ងៃសៅរ៍ ១៤កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ លោកស្រី ម៉ិល​ ច័ន្ទទេវី ប្រធានការិយាល័យក្សេត្រសាស្រ្ត​ និងផលិតភាពកសិកម្ម និងមន្រ្តី ០១រូប ចុះពិនិត្យស្ថានភាពស្រែបង្ហាញ និងវាយតម្លៃស្រែបង្ហាញ ដើម្បីរៀបចំធ្វើ ទិវាស្រែ ។​ លទ្ធផល ពិនិត្យ និងវាយតម្លៃស្ថានភាពជារួម ស្រូវអាចច្រូតកាត់បានចន្លោះពីថ្ងៃទី ១១-១៣ ខែមីនា ឆ្នាំ២០២០ ។ ហេតុនេះក្រុមការងារគម្រោងថ្នាក់ជាតិ និងថ្នាក់ខេត្តក៏សម្រេច កំណត់ធ្វើទិវាស្រែ នៅព្រឹក ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ នៅភូមិល្វេ ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ ។
ចំនួនអ្នកចូលទស្សនា
Flag Counter