ចុះវាយតម្លៃនិងវាស់វែងដីទីសត្តឃាតដ្ឋានចំនួន ០៣ទីតាំងនៅស្រុកសំរោង ខេត្តតាកែវ ដើម្បីធ្វើប្លង់រឹងបញ្ចូលជាសម្បត្តិរដ្ឋក្រោយបញ្ចប់កិច្ចសន្យាជាមួយក្រុមហ៊ុន
ចេញ​ផ្សាយ ០៦ មីនា ២០២០
102
ថ្ងៃព្រហស្បតិ៍ ១២កើត ខែផល្គុន ឆ្នាំកុរ​ ឯកស័ក ពុទ្ធសករាជ២៥៦៣​ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ លោក ម៉េង សុធី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ និងលោក ថៃ លី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានដឹកនាំមន្ត្រីនៃមន្ទីរ រួមដំណើរជាមួយក្រុមការងាររដ្ឋបាលខេត្តតាកែវ លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំណាងមន្ទីរពាក់ព័ន្ធ ចុះវាយតម្លៃនិងវាស់វែងដីទីសត្តឃាតដ្ឋានចំនួន ០៣ទីតាំងនៅស្រុកសំរោង ខេត្តតាកែវ ដើម្បីធ្វើប្លង់រឹងបញ្ចូលជាសម្បត្តិរដ្ឋក្រោយបញ្ចប់កិច្ចសន្យាជាមួយក្រុមហ៊ុន ដោយក្នុងនោះក៏មានការចូលរួមពីតំណាងលោកអភិបាលស្រុកសំរោង លោកស្រីប្រធានការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថាន លោកប្រធានបសុពេទ្យស្រុកសំរោង សមត្ថកិច្ចមូលដ្ឋាន លោកមេឃុំ និងមេភូមិផងដែរ។
ចំនួនអ្នកចូលទស្សនា
Flag Counter