អបអរសាទរទិវាទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០៩ ក្រោមប្រធានបទ មានការលើកកម្ពស់សមភាពយេនឌ័រ
ចេញ​ផ្សាយ ០៥ មីនា ២០២០
129
ថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ លោកស្រី ង៉ែត សុភា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ បានដឹកនាំមន្ត្រីដែលជាស្ត្រី នៃមន្ទីរ ចូលរួមអបអរសាទរទិវាទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០៩ ក្រោមប្រធានបទ មានការលើកកម្ពស់សមភាពយេនឌ័រ ក្រោមអធិបតីភាពឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងលោកជំទាវ ស្រី ប៉ុណ្ណាដាវី បានអញ្ជើញ ដែលពិធីនេះក៏មានការអញ្ជើញចូលរួមដោយ លោកស្រី ក្រួច វន្ថា ប្រធានមន្ទីរកិច្ចកានារីខេត្ត លោកជំទាវក្រុមប្រឹក្សាខេត្ត លោកស្រីសមាជិកក្រុមប្រឹក្សាក្រុង ស្រុក លោកស្រីអភិបាលរងក្រុងស្រុក លោក លោកស្រីមកពីបណ្ដាមន្ទីរអង្គភាពជុំវិញខេត្ត និងកងកំលាំងប្រដាប់អាវុធទាំង ៣ប្រភេទ។ លោកជំទាវ និន សាផុន អ្នកតំណាងរាស្រ្តមណ្ឌលតាកែវ បានលើកឡើងអំពីសិទ្ធិសេរីភាពរបស់ស្ត្រីក្នុងការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ ដូចប្រធានបទថា «មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ» គឺមានគោលបំណងបញ្ជាក់ពីតម្លៃនៃសន្តិភាព និងអរគុណសន្តិភាព ដែលបានប្រែក្លាចប្រទេសកម្ពុជាពី បាតដៃទទេ គ្មានសិទ្ធិសេរីភាព គ្មានសិទ្ធិមនុស្ស ប្រែក្លាយទៅជាប្រទេសប្រកបដោយសន្តិភាព ស្ថិរភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងកំពុងអភិវឌ្ឍន៍លើគ្រប់វិស័យ ព្រមទាំងមានការចូលរួមដោយស្មើភាព និងស្មើសិទ្ធិជាមួយបណ្តាប្រទេសនានា ទាំងក្នុងតំបន់ និងសកលលោក។ លោកជំទាវក៏លើកឡើងបន្ថែមទៀតថា ស្រ្តីគឺជាឆ្អឹងខ្នងដ៏សំខាន់ ក្នុងការចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើនជាលំដាប់។ មានប្រសាសន៍ឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានមានប្រសាសន៍ថា ការលើកកម្ពស់សមភាពយេនឌ័រ ជាពិសេស វប្បធម៌អហិង្សាដែលរាជរដ្ឋាភិបាល បាននឹងកំពុងគាំទ្រជំរុញ ឱ្យមានការចូលរួមពីគ្រប់ស្ថាប័ន រួមទំាងបុរស ទាំងស្រ្តី ដើម្បីវឌ្ឍនៈភាពសង្គមឆ្ពោះទៅលើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ តួនាទីរបស់ស្ត្រី ក៏ដូចជាសុខុមាលភាពសង្គម ដោយធ្វើការទប់ស្កាត់ និងកាត់បន្ថយអំពើហិង្សា ព្រមទាំងដោះស្រាយជម្លោះនានាដោយសន្តិវិធី៕
ចំនួនអ្នកចូលទស្សនា
Flag Counter