ទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធី និងទីប្រឹក្សាសម្របសម្រួលទីផ្សារ បានចុះពិភាក្សាជាមួយសហគមន៍កសិកម្ម ដើម្បីជួយគាំទ្រសម្រាប់ឆ្នាំ២០២០
ចេញ​ផ្សាយ ០៥ មីនា ២០២០
71
ថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំកុរ​ ឯកស័ក ពុទ្ធសករាជ២៥៦៣​ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ លោក ពេជ ចរិយា ទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធី និងទីប្រឹក្សាសម្របសម្រួលទីផ្សារ បានចុះពិភាក្សាជាមួយសហគមន៍កសិកម្មចំនួន ០៣ ដើម្បីជួយគាំទ្រសម្រាប់ឆ្នាំ២០២០នេះរួមមាន៖ សហគមន៍កសិកម្មកញ្ចាងជីសូរ ស្ថិតនៅភូមិកាចាង ឃុំស្លា ស្រុកសំរោង សហគមន៍កសិកម្មប្ញស្សីថ្មីរុងរឿង ស្ថិតនៅភូមិប្ញស្សីថ្មី ឃុំចំប៉ា និងសហគមន៍កសិកម្មទួលព្រះវិហ៊ារ ស្ថិតនៅភូមិទួលព្រះវិហ៊ារ ឃុំបានកាម ស្រុកព្រៃកប្បាស និងបានជួបពិភាក្សាជាមួយកសិករ ដែក ម៉ី នៅភូមិកាចាង ឃុំស្លា ស្រុកសំរោង និងកសិករ គង់ វ៉ុង នៅភូមិចំប៉ា ឃុំចំប៉ា ស្រុកព្រៃកប្បាស អំពីពូជដំណាំដែលពួកគាត់ត្រូវការសម្រាប់ដាំក្នុងផ្ទះសំណាញ់ទទួលបានផល និងតម្លៃខ្ពស់ផងដែរ។
ចំនួនអ្នកចូលទស្សនា
Flag Counter