មហាសន្និបាតប្រចាំឆ្នាំ ២០១៩ របស់សហគមន៍កសិកម្មអង្គប្រាសាទសុខសែនជ័យនៅក្នុង ឃុំអង្គប្រាសាទ ស្រុកគិរីវង់ ខេត្តតាកែវ
ចេញ​ផ្សាយ ០៥ មីនា ២០២០
93
ថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំកុរ​ ឯកស័ក ពុទ្ធសករាជ២៥៦៣​ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ លោក ឡូយ​ ចន្ថា​ មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ បានចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធីមហាសន្និបាតប្រចាំឆ្នាំ ២០១៩ របស់សហគមន៍កសិកម្មអង្គប្រាសាទសុខសែនជ័យនៅក្នុង ភូមិរនាមត្នោត ឃុំអង្គប្រាសាទ ស្រុកគិរីវង់ ខេត្តតាកែវ ដោយមានការចូលរួមពី​ ឯកឧត្ត​ម ស៊ែ​ ម៉ៅ​ លោក​ ទេព​ កន​ អភិបាលរងស្រុកគិរីវង់ និងសមាជិកសហគមន៍កសិកម្មសរុបចំនួន ១៥១នាក់​ ស្រី៥៩។ មហាសន្និបាត បានធ្វើការរាយការណ៍ពីរបាយការណ៍ចំណេញ ខាត ប្រតិបត្តិការអាជីវកម្មរយ:ពេល១ឆ្នាំកន្លង និងផែនការមុខរបររបស់សហគមន៍កសិកម្មសម្រាប់ឆ្នាំ ២០២០។ +របាយណ៍ហិរញ្ញវត្ថុសង្ខេប: • ភាគហ៊ុន: ៦៩០ហ៊ុន • ចំណូលពីមុខរបរ: ១២​ ២០៥​ ០០០រៀល • ចំណាយសរុប:១​ ០៩២​ ៥០០រៀល • ចំណេញដុល: ១១​ ១១២​ ៥០០រៀល
ចំនួនអ្នកចូលទស្សនា
Flag Counter