មហាសន្និបាតប្រចាំឆ្នាំ ២០១៩ របស់សហគមន៍កសិកម្មមរតករុងរឿង ស្ថិតនៅឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ
ចេញ​ផ្សាយ ០៥ មីនា ២០២០
85
ថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំកុរ​ ឯកស័ក ពុទ្ធសករាជ២៥៦៣​ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ លោកប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធីមហាសន្និបាតប្រចាំឆ្នាំ ២០១៩ របស់សហគមន៍កសិកម្មមរតករុងរឿង ស្ថិតនៅឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ ដោយមានការចូលរួមពី លោកស្រី ប៉ា សុភាព អភិបាលរងស្រុកទ្រាំង បុគ្គលិកអង្គការ VSO និងសមាជិកសហគមន៍កសិកម្មសរុបចំនួន៦៥នាក់ ស្រី៣២នាក់។ អង្គមហាសន្និបាត បានធ្វើសេចក្តីរាយការណ៍ពីរបាយការណ៍ចំណេញ-ខាត ប្រតិបត្តិការអាជីវកម្មរយ:ពេល១ឆ្នាំកន្លង និងផែនការមុខរបររបស់សហគមន៍កសិកម្មសម្រាប់ឆ្នាំ ២០២០ រួមមាន÷ +របាយណ៍ហិរញ្ញវត្ថុសង្ខេប: • ភាគហ៊ុន: ១៣​ ០៤៩ហ៊ុន (១០​ ០០០៛/ហ៊ុន) • ចំណូលពីមុខរបរ: ៣២១​ ៥៨១​ ០០០រៀល • ចំណាយសរុប: ៣០៧​ ៤៦៤​ ៨៥០រៀល • ចំណេញដុល: ១៤​ ១១៦​ ១៥០រៀល +ផែនការអាជីវកម្មប្រចាំឆ្នាំ ២០២០ • ឥណទានកសិកម្ម • ផ្គត់ផ្គង់: ជី ចំណីសត្វ កូនមាន់ • ទីផ្សារ: មាន់ស្រែ ពងមាន់ ទា បន្លែ សាច់ក្រក។
ចំនួនអ្នកចូលទស្សនា
Flag Counter