ផ្សព្វផ្សាយ និងចែកខិតប័ណ្ណស្តីពីវិធានការការពារ និងទប់ស្កាត់ជំងឺផ្តាសាយបក្សីដល់កសិករចិញ្ចឹមទាហ្វូងនៅតាមបណ្តោយមាត់ទន្លេ
ចេញ​ផ្សាយ ០៤ មីនា ២០២០
144
ថ្ងៃអង្គារ ១០ កើត ខែផល្គុន ឆ្នាំកុរ​ ឯកស័ក ពុទ្ធសករាជ ២៥៦៣​ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ លោកប្រធានផ្នែកបសុពេទ្យស្រុកអង្គរបុរី បានចុះផ្សព្វផ្សាយ និងចែកខិតប័ណ្ណស្តីពីវិធានការការពារ និងទប់ស្កាត់ជំងឺផ្តាសាយបក្សីដល់កសិករចិញ្ចឹមទាហ្វូងនៅតាមបណ្តោយមាត់ទន្លេ រួចបានបន្តចុះត្រួតពិនិត្យស្ថានភាពចលនាសត្វក្នុងតំបន់ និងបានពិនិត្យឡានដឹកជ្រូកមួយគ្រឿង បានដឹកជ្រូកឆ្លងកាត់ស្រុក មានទិសដៅទៅកាន់ប្រទេសវៀតណាម។ ជ្រូកដែលដឹកឆ្លងកាត់ ជាជ្រូករបស់ក្រុមហ៊ុនចាន់ធូ មានជ័យ ដែលមានសុខភាពល្អ និងមានលិខិតអនុញ្ញាតដឹកជញ្ជូនចេញដោយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ។
ចំនួនអ្នកចូលទស្សនា
Flag Counter