សិក្ខាសាលាផ្សព្វផ្សាយបច្ចេកទេសផលិតកម្មដំណាំបន្លែដោយការប្រើប្រាស់ពូជ និងជីប្រកបដោយប្រសិទ្ធភាព លើប្រធានបទការគ្រប់គ្រងទឹក និងស្មៅចង្រៃ
ចេញ​ផ្សាយ ០៤ មីនា ២០២០
60
ថ្ងៃអង្គារ ១០កើត ខែផល្គុន ឆ្នាំកុរ​ ឯកស័ក ពុទ្ធសករាជ ២៥៦៣​ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ មន្ត្រីកម្មវិធី ASPIRE ខេត្ត បានសហការជាមួយបុគ្គលិកក្រុមហ៊ុនម៉ាលីសានគ្រុប ធ្វើសិក្ខាសាលាផ្សព្វផ្សាយបច្ចេកទេសផលិតកម្មដំណាំបន្លែដោយការប្រើប្រាស់ពូជ និងជីប្រកបដោយប្រសិទ្ធភាព លើប្រធានបទការគ្រប់គ្រងទឹក និងស្មៅចង្រៃ និងបានធ្វើការចែកគ្រាប់ពូជបន្លែរបស់ក្រុមហ៊ុនម៉ាលីសាន ជូនដល់កសិករដែលជាសិក្ខាកាម ដើម្បីយកទៅអនុវត្តការរដាំដុះជាក់ស្តែងនៅតាមចំការរបស់ខ្លួន ចំនួន ១៨នាក់ ស្រី ៩នាក់ នៅភូមិគ ឃុំព្រៃខ្លា ស្រុកកោះអណ្ដែត ខេត្តតាកែវ។
ចំនួនអ្នកចូលទស្សនា
Flag Counter