យុទ្ធនាការចាក់វ៉ាក់សាំងគោក្របី
ចេញ​ផ្សាយ ០៣ មីនា ២០២០
100
ថ្ងៃចន្ទ ០៩កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ លោក ឈឹម ណែម អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានដឹកនាំមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ចុះធ្វើយុទ្ធនាការចាក់វ៉ាក់សាំងគោក្របីបានចំនួន ៧៥០ក្បាល នៅភូមិចំនួន០៣ រួមមានភូមិសោម ភូមិនាសាគិរី និងភូមិពង្រ របស់ឃុំសោម ស្រុកគិរីវង់ និងបានធ្វើការផ្សព្វផ្សាយពីវិធានការការពារ និងទប់ស្កាត់ជំងឺផ្តាសាយបក្សី ព្រមទាំងបានចែកថ្នាំសម្លាប់មេរោគ និងថ្នាំប្លឺមេទីឡែនដល់កសិករទុកសម្រាប់ប្រើប្រាស់ទៀតផង។ កម្មវិធីនេះស្ថិតក្រោមអធិបតីភាពលោក ទេព កន អភិបាលរងនៃគណៈអភិបាលស្រុកគិរីវង់​ ដោយមានការចូលរួមសហការពីលោកប្រធានឃុំ មេភូមិ ពេទ្យសត្វភូមិផងដែរ។
ចំនួនអ្នកចូលទស្សនា
Flag Counter