មហាសន្និបាតប្រចាំឆ្នាំ ២០១៩ របស់សហគមន៍កសិកម្មភ្នំដិនសែនសុខ
ចេញ​ផ្សាយ ០៣ មីនា ២០២០
57
ថ្ងៃចន្ទ ០៩កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ លោកប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមកម្មវិធីមហាសន្និបាតប្រចាំឆ្នាំ ២០១៩ របស់សហគមន៍កសិកម្មភ្នំដិនសែនសុខ ស្ថិតនៅភូមិទទឹង ឃុំភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវដោយមានការចូលរួមពី តំណាងលោកអភិបាលស្រុកគីរីវង់ លោកជំទប់ឃុំភ្នំដិន និងសមាជិកសហគមន៍កសិកម្មសរុបចំនួន ១៣៨នាក់ ស្រី ៤៣នាក់។ អង្គមហាសន្និបាត បានធ្វើសេចក្តីរាយការណ៍ពីរបាយការណ៍ចំណេញ-ខាត ប្រតិបត្តិការអាជីវកម្មរយ:ពេល១ឆ្នាំកន្លង និងផែនការមុខរបររបស់សហគមន៍កសិកម្មសម្រាប់ឆ្នាំ ២០២០ រួមមាន÷ +របាយណ៍ហិរញ្ញវត្ថុសង្ខេប: • ភាគហ៊ុន: ១៣.០៤៩ហ៊ុន (១០.០០០៛/ហ៊ុន) • ទឹកប្រាក់: ១៣០.៤៩០.០០០រៀល • ចំណូលពីមុខរបរ: ៥៨០.១៣០.៦០០រៀល • ចំណាយសរុប:៥៤០.២៥៨.៦០០រៀល • ចំណេញដុល: ៣៩.៨៤៥.០០០រៀល +ផែនការអាជីវកម្មប្រចាំឆ្នាំ ២០២០ • ឥណទានកសិកម្ម: ២៣០.១៩១.០០០៛ • លក់ជី: ២១៦.៨០០តោន • ប្រេងឥន្ទន: ៥៧.៦៣០លីត្រ • ពូជស្រូវ: ៣.៦០០តោន
ចំនួនអ្នកចូលទស្សនា
Flag Counter