ចុះប្រមូលព័ត៌មានបឋមពីសមាជិកសហគមន៍​ និងប្រជាពលរដ្ឋក្នុងឃុំគោលដៅដែលចិញ្ចឹមសត្វគោ​ ក្របី​ និងជ្រូក​ ដេីម្បីត្រៀមរៀបចំអនុវត្តសកម្មភាពឡជីវឧស្មន័
ចេញ​ផ្សាយ ០១ មីនា ២០២០
76
ថ្ងៃសុក្រ ០៦កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ លោកស្រីអនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្មរួមនឹងមន្រ្តីការិយាល័យនីតិកម្ម និងមន្រ្តីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មជាមន្រី្តអង្គភាពអនុវត្តគម្រោង PPIU/TAK នៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្ម​ដោយភាតរបរិស្ថាន​ CFAVC បានជួបគណ:កម្មាធិការសហគមន៍កសិកម្មពន្លឺបេង ក្រពុំឈូក​ ក្នុងឃុំក្រពុំឈូក ស្រុកកោះអណ្ដែត និងសហគមន៍កសិកម្មស្តុកស្តម្ភ ស្ថិតនៅឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស​ ក្នុងគោលបំណងដើម្បីពិភាក្សាប្រមូលព័ត៌មានបឋមពីសមាជិកសហគមន៍​ និងប្រជាពលរដ្ឋក្នុងឃុំគោលដៅដែលចិញ្ចឹមសត្វគោ​ ក្របី​ និងជ្រូក​ ដេីម្បីត្រៀមរៀបចំអនុវត្តសកម្មភាពឡជីវឧស្មន័។
ចំនួនអ្នកចូលទស្សនា
Flag Counter