មហាសន្និបាតប្រចាំឆ្នាំ ២០១៩ របស់សហគមន៍ទួលព្រះវិហារ
ចេញ​ផ្សាយ ០១ មីនា ២០២០
83
ថ្ងៃសុក្រ ០៦កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ លោកប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម រួមនឹងមន្ត្រី ០១រូប បានចូលរួមកម្មវិធីមហាសន្និបាតប្រចាំឆ្នាំ ២០១៩ របស់សហគមន៍ទួលព្រះវិហារ ដើម្បីធ្វើការរាយការណ៍ពីរបាយការណ៍ចំណេញខាត ប្រតិបត្តិការអាជីវកម្មរយ:ពេល០១ឆ្នាំកន្លង និងផែនការមុខរបររបស់សហគមន៍កសិកម្មសម្រាប់ឆ្នាំ ២០២០។ កម្មវិធីមហាសន្និបាតនេះប្រព្រឹត្តទៅនៅក្នុង ភូមិពន្ទង ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ ដោយមានការចូលរួមពី លោកអភិបាលរងស្រុកព្រៃកប្បាស លោកមេឃុំបានកាម ប្រធានការិយាល័យកសិកម្មធនធានធម្មជាតិនិងបរិស្ថានស្រុក តំណាងអង្គការរចនា និងសមាជិកសហគមន៍កសិកម្មសរុបចំនួន ៩៩នាក់។
ចំនួនអ្នកចូលទស្សនា
Flag Counter