ផ្សព្វផ្សាយស្តីពីការសាងសង់ឡជីវឧស្ម័ន និងវិធានការការពារនិងទប់ស្កាត់ជំងឺផ្តាសាយបក្សីនិងជំងឺអុតក្តាមគោក្របី
ចេញ​ផ្សាយ ០១ មីនា ២០២០
51
ថ្ងៃសុក្រ ០៦កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ លោក ថៃ លី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានដឹកនាំមន្ត្រីការិយាល័យ​​ ចុះផ្សព្វផ្សាយស្តីពីការសាងសង់ឡជីវឧស្ម័ន និងវិធានការការពារនិងទប់ស្កាត់ជំងឺផ្តាសាយបក្សីនិងជំងឺអុតក្តាមគោក្របី នៅភូមិផ្លូវលោក ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ រួមទាំងបានចែកថ្នាំសម្លាប់មេរោគ និងថ្នាំប្លឺមេទីឡែនដល់កសិករទុកសម្រាប់ប្រើប្រាស់ផងដែរ។ កម្មវិធីនេះមានការចូលរួមពីលោកមេភូមិ ពេទ្យសត្វភូមិ និងកសិករចិញ្ចឹមសត្វសរុប ៣០នាក់ ស្រី ០៨នាក់។
ចំនួនអ្នកចូលទស្សនា
Flag Counter