ប្រជុំអនុគណ:កម្មាធិការខេត្ត ដើម្បីទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់រាន ដុត ឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃឈើ ដើម្បីវាតយកដីធ្វើកម្មសិទ្ធិ
ចេញ​ផ្សាយ ០១ មីនា ២០២០
52
ថ្ងៃសុក្រ ០៦កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ បានដឹកនាំ លោកនាយខណ្ឌរដ្ឋបាលព្រៃឈើតាកែវ បានចូលរួមប្រជុំអនុគណ:កម្មាធិការខេត្ត ដើម្បីទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់រាន ដុត ឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃឈើ ដើម្បីវាតយកដីធ្វើកម្មសិទ្ធិ ក្រោមអធិបតីភាព លោក ខាន់ សុខា អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ។​ អង្គប្រជុំបានពិភាក្សានិងឯកភាពលេីសេចក្តីព្រាងសំណើវិធានការអនុវត្តលើការរំលោភកាន់កាប់ដីព្រៃឈើ។
ចំនួនអ្នកចូលទស្សនា
Flag Counter