ចុះស្រង់ទិន្នន័យស្រែបង្ហាញអនុវត្តន៍តាមប្រព័ន្ធ(QDS)
ចេញ​ផ្សាយ ២៩ កុម្ភៈ ២០២០
91
ថ្ងៃព្រហស្បតិ៍ ០៥កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ លោកស្រី ម៉ិល ច័ន្ទទេវី ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងជាប្រធានសម្របសម្រួលគម្រោងថ្នាក់ខេត្ត ដឹកនាំមន្រ្តីចំនួន ០៣រូប សហការជាមួយគម្រោង(Jica,Rspp) ចុះស្រង់ទិន្នន័យ ស្រែបង្ហាញ អនុវត្តន៍តាមប្រព័ន្ធ(QDS)នៅភូមិល្វេ ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ ជាលទ្ធផល៖ -ការយកសំណាកក្នុងកង ចំនួន០៣សំណាកក្នុងមួយកូនស្រែ (រាប់ចំនួនដេីម) -កាត់ស្មៅថ្លឹងចំនួន​ ០៣សំណាក​ ក្នុងមួយកូនស្រែដែលមួយសំណាក​ស្មេី​ ០១ម៉ែត្រក្រឡា -ជ្រេីសរើសចំនួន​ ១០សំណាក ដែល​ ០១សំណាក ស្មេី​ ០១ម៉ែត្រក្រឡា (រាប់ចំនួនដេីម,ស្មៅ ,ពូជលាយ និងរាប់ចំនួនគុម្ព)។
ចំនួនអ្នកចូលទស្សនា
Flag Counter